ភាគច្រើនយើងប្រទះឃើញមានម៉ូទ័រប្រភេទ AC ចំនួនពីរប្រភេទធំៗគឺ Synchronous និង Induction។ ដោយឡែក វាត្រូវបានចែកចេញជា មួយផាស និង បីផាស ដែលភាគច្រើនប្រភេទ បីផាស ត្រូវបានប្រើប្រាស់នៅតាមរោងចក្រ ឬកន្លែងពាណិជ្ជកម្មធំៗ ចំណែកឯប្រភេទ មួយផាស ត្រូវបានប្រើប្រាស់នៅតាមគេហដ្ឋាន ឬក៏ពាណិជ្ជកម្មតូចៗ ដែលមិនមានប្រភពអគ្គិសនីបីផាស។
ម៉ូទ័រមួយផាស ខុសពី បីផាស ត្រង់វាមិនអាចបង្កើតដែនម៉ាញេទិចរង្វិលបានទេ គឺដែនរបស់វាមានឥទ្ធិពលតែមួយកន្លែង ដែលមាន pulse ធៀបជាមួយនឹងពេលវេលា។ ដោយហេតុថា វាមិនមានដែនម៉ាញេទិចរង្វិល ដូចនេះម៉ូទ័រមិនអាចដំណើរការបានទេ លុះត្រាមានការបន្ថែមអ្វីមួយទៅលើម៉ូទ័រ។
នៅក្នុងអត្ថបទនេះ យើងក៏និយាយអំពីម៉ូទ័រមួយចំនួន ដែលគេហៅថា Special-purpose Motor ដូចជា Reluctance motor, Hysteresis motor, Stepper motor ហើយនិង Brushless motor។
ដើម្បីអោយម៉ូទ័រ Series DC អាចដំណើរការយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងប្រភព AC ប៉ូលរបស់ Field ហើយនិងរបុំរបស់ Stator ត្រូវតែសំប៉ែត បើមិនដូចនោះទេ វានឹងបណ្តាលអោយមានថាមពលបាត់បង់នៅលើ core ច្រើន ដូចនេះគេត្រូវធ្វើវាជារាងសំប៉ែត។
សរុបសេចក្តីមក ម៉ូទ័រដែលអាចដំណើរការបានទាំងប្រភពចរន្តជាប់ និងឆ្លាស់ គេហៅថា Universal Motor។
ផលប៉ះពាល់របស់ម៉ូទ័រដែលដំណើរការជាមួយនឹងប្រភពចរន្តឆ្លាស់គឺ ការផ្លាស់ប្តូរមានលក្ខណៈមិនល្អ បើប្រៀបជាមួយនឹងប្រភពចរន្តជាប់។ នៅផ្នែក Brush មានផ្កាភ្លើង ដែលបណ្តាលពីតង់ស្យុងដែលមាននៅក្នុង core ដូចនេះវាធ្វើអោយ Brush ឆាប់ខូច និងវាក៏បណ្តាលអោយមានការភាយចេញនៃរលកវិទ្យុ ដែលអាចរំខានដល់បរិស្ថាន ឬឧបករណ៍ដែលនៅជុំវិញ។
ចរិកលក្ខណៈនៃល្បឿនធៀបជាមួយនឹងកម្លាំងរង្វិល របស់ Universal Motor ខុសគ្នារវាងប្រភព ចរន្តជាប់ និង ចរន្តឆ្លាស់៖
ម៉ូទ័រមួយផាស ខុសពី បីផាស ត្រង់វាមិនអាចបង្កើតដែនម៉ាញេទិចរង្វិលបានទេ គឺដែនរបស់វាមានឥទ្ធិពលតែមួយកន្លែង ដែលមាន pulse ធៀបជាមួយនឹងពេលវេលា។ ដោយហេតុថា វាមិនមានដែនម៉ាញេទិចរង្វិល ដូចនេះម៉ូទ័រមិនអាចដំណើរការបានទេ លុះត្រាមានការបន្ថែមអ្វីមួយទៅលើម៉ូទ័រ។
នៅក្នុងអត្ថបទនេះ យើងក៏និយាយអំពីម៉ូទ័រមួយចំនួន ដែលគេហៅថា Special-purpose Motor ដូចជា Reluctance motor, Hysteresis motor, Stepper motor ហើយនិង Brushless motor។
Universal Motor
ដើម្បីអោយងាយស្រួលយល់អំពីម៉ូទ័រ AC មួយផាស យើងអាចយកម៉ូទ័រ DC មកដំណើរការជាមួយនឹងប្រភពចរន្តឆ្លាស់។ យើងអាចរំលឹកបន្តិចអំពី ម៉ូទ័រប្រភេទ DC គឺវាអាចដំណើរការដោយ យើងធ្វើការផ្លាស់ប្តូរប៉ូលរបស់ប្រភព។ ចំពោះការអនុវត្តគឺគេប្រើប្រាស់ Brush ដើម្បីផ្គត់ផ្គងចរន្តទៅកាន់ rotor។ ចំពោះម៉ូទ័រប្រភេទ DC ដែលអាចយកមកប្រើប្រាស់ជាមួយប្រភពចរន្តឆ្លាស់បាន មានតែម៉ូទ័រ Series DC ទេ ព្រោះចរន្តនៅផ្នែក Armature និង Field ត្រូវផ្លាស់ប្តូរក្នុងពេលតែមួយ។ សម្រាប់ម៉ូទ័រ Shunt DC វិញ វាមានដែនអាំងឌុចតង់ធំ ដែលអាចមានឥទិ្ធពល ពន្យាការប្តូរប៉ូលរបស់ចរន្ត Field ដែលអាចកាត់បន្ថយកម្លាំងរង្វិលរបស់ម៉ូទ័រ។ដើម្បីអោយម៉ូទ័រ Series DC អាចដំណើរការយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងប្រភព AC ប៉ូលរបស់ Field ហើយនិងរបុំរបស់ Stator ត្រូវតែសំប៉ែត បើមិនដូចនោះទេ វានឹងបណ្តាលអោយមានថាមពលបាត់បង់នៅលើ core ច្រើន ដូចនេះគេត្រូវធ្វើវាជារាងសំប៉ែត។
សរុបសេចក្តីមក ម៉ូទ័រដែលអាចដំណើរការបានទាំងប្រភពចរន្តជាប់ និងឆ្លាស់ គេហៅថា Universal Motor។
ផលប៉ះពាល់របស់ម៉ូទ័រដែលដំណើរការជាមួយនឹងប្រភពចរន្តឆ្លាស់គឺ ការផ្លាស់ប្តូរមានលក្ខណៈមិនល្អ បើប្រៀបជាមួយនឹងប្រភពចរន្តជាប់។ នៅផ្នែក Brush មានផ្កាភ្លើង ដែលបណ្តាលពីតង់ស្យុងដែលមាននៅក្នុង core ដូចនេះវាធ្វើអោយ Brush ឆាប់ខូច និងវាក៏បណ្តាលអោយមានការភាយចេញនៃរលកវិទ្យុ ដែលអាចរំខានដល់បរិស្ថាន ឬឧបករណ៍ដែលនៅជុំវិញ។
ចរិកលក្ខណៈនៃល្បឿនធៀបជាមួយនឹងកម្លាំងរង្វិល របស់ Universal Motor ខុសគ្នារវាងប្រភព ចរន្តជាប់ និង ចរន្តឆ្លាស់៖
- របុំ armature និង field មាន reactance ធំ នៅពេលដំណើរការជាមួយប្រេកង់ 50 ទៅ 60 Hz ដែលធ្វើអោយមានទម្លាក់តង់ស្យុងនៅចន្លោះវា ដូចនេះតង់ស្យុង Ea គឺតូច និងធ្វើអោយល្បឿនរបស់វាយឺតជាង បើធៀបនឹងម៉ូទ័រដំណើរការជាមួយប្រភពចរន្តជាប់។
- តង់ស្យុងខ្ពស់បំផុតរបស់ប្រភពចរន្តឆ្លាស់គឺ ស្មើនឹង ឬសនៃ 2 គុណនឹងតម្លៃ rms របស់តង់ស្យុង ដូចនេះ Magnetic Saturation អាចនឹងកើតមាននៅពេលចរន្តកើនដល់តម្លៃ Peak (តម្លៃខ្ពស់បំផុតរបស់ចរន្ត នៅក្នុងមួយខួប)។ វាបណ្តាលអោយ ភ្លុច RMS របស់ម៉ូទ័រថយចុះ ដែលនាំអោយកម្លាំងរង្វិលថយចុះដែរ។