Wednesday, November 5, 2014

Rectifier

Rectifier គឺជាឧបករណ៍អគ្គិសនី ដែលអាច​បម្លែងពី​ចរន្ត​ឆ្លាស់​ ទៅជា​ចរន្ត​ជាប់បាន។ ភាគច្រើននៃ Rectifier ត្រូវបានប្រើប្រាស់​ សម្រាប់​ផ្គត់​ផ្គង់​អានុភាពចរន្តជាប់ និង​សម្រាប់​បញ្ជូន​អានុភាព​ដោយប្រើ​ប្រាស់​ចរន្ត​ជាប់។ ​ដោយហេតុថា ចរន្ត​ដែល​ឆ្លង​កាត់​ rectifier គឺជា​ចរន្ត​ឆ្លាស់ ដូចនេះចរន្តដែល​បង្កើត​ដោយ rectifier ជាចរន្ត​ជាប់ តែវាមាន​ pulse ផងដែរ ដូចនេះ​ដើម្បីកាត់បន្ថយ pulse គេត្រូវប្រើប្រាស់ electronics filter ដើម្បីអោយចរន្តថេរ។
Rectifier ដោយគ្មាន filter (Diode Bridge)

Rectifier Circuits

Rectifier Circuits មានពីរគឺ មួយផាស និង បីផាស។ ភាគច្រើន​នៃ rectifier ដែលមាន​អានុភាព​ទាប​គឺ មួយផាស ចំណែក rectifier ដែលប្រើ​ប្រាស់​សម្រាប់​រោងចក្រធំៗ ឬសម្រាប់​បញ្ជូនអានុភាពគឺ បីផាស។
សម្រាប់ rectifier មួយផាស​ ចែកចេញជាពីរគឺ Full-wave និង Half-wave។ Half-wave ប្រើប្រាស់ Diode ដូចនេះ​មានតែ​ផ្នែកវិជ្ជមាន ឬផ្នែកអវិជ្ជមាន​របស់ចរន្តឆ្លាស់​ប៉ុណ្ណោះ ដែលអាច​ឆ្លងកាត់​បាន។
Rectifier មួផាស Half-wave
Rectifier ប្រភេទ Full-wave បម្លែងទម្រង់រលកនៃចរន្ត​ឆ្លាស់ទាំងអស់ ទៅជាចរន្តជាប់​ដែល​មាន​ប៉ូលតែ​មួយ (អាចវិជ្ជមាន ឬអវិជ្ជមាន) នៅផ្នែក output នៃ rectifier។ ចំពោះ rectifier ប្រភេទ full-wave គេអាច​ប្រើប្រាស់ diode bridge (ប្រើ diode ចំនួនបួន) ឬក៏ center tapped transformer (diode ចំនួនពីរ និងត្រង់ស្វូមួយ)។ ចំពោះ diode bridge គេប្រើប្រាស់​ component តែមួយប៉ុណ្ណោះ។
Rectifier មួយផាស Full-wave ដោយប្រើប្រាស់ Diode Bridge
ចំពោះ rectifier ដែល​ប្រើប្រាស់ Center tapped transformer គេប្រើប្រាស់​ត្រង់ស្វូ ដែលរបុំទីពីរ មានខ្សែផាសពីរ និងណឺតមួយ ដោយគេ​ប្រើប្រាស់ diode ចំនួនពីរ។
Rectifier មួយផាស Full-wave ដោយប្រើប្រាស់ center tapped transformer
នៅពេលនេះ យើងងាកមក​និយាយអំពី rectifier ប្រភេទ បីផាស ម្តង ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ ផ្គត់ផ្គង់អានុភាព​ទៅកាន់​បរិក្ខារ ដែលទាម​ទារ​អានុភាពធំ​នៅ​ក្នុង​រោងចក្រ។​ ចំពោះ rectifier បីផាស ក៏ដូចទៅនឹង rectifier មួយផាសដែរ គឺមាន half-wave និង full-wave ដោយ full-wave គេប្រើប្រាស់ center tapped transformer ឬក៏ full-wave bridge។
ឧបករណ៍មួយចំនួន​ដែល​បង្កើត​ចរន្ត​ជាប់ ធាតុពិតគឺ​វាបង្កើត​ចរន្ត​ឆ្លាស់ រួច​ប្រើប្រាស់ rectifier ដើម្បី​បម្លែងជា​ចរន្តជាប់វិញ។ ឧទាហរណ៍ alternator ដែលមាន​នៅក្នុង​រថយន្ត ប្រើប្រាស់ diode ចំនួនប្រាំមួយគ្រាប់ ដើម្បី​បង្កើត​ជា full-wave rectifier សម្រាប់​យកមកសាកអាគុយ។
ភាគច្រើនគេប្រើប្រាស់ Thyristor មកជំនួស diode ដើម្បីបង្កើត​ជា​សៀគ្វី rectifier។
ចំពោះ rectifier ដែល​ប្រើប្រាស់ diode គឺជាប្រភេទ uncontrolled រីឯ rectifier ដែល​ប្រើប្រាស់ thyristor គឺជា controlled ព្រោះ thyristor មានលក្ខណៈ​ដូចទៅនឹង diode ដែរ តែខុសត្រង់​ thyristor មានជើង​ ដែល​អាច​បញ្ជាអោយ​ធ្វើការ​ភ្ជាប់ រីឯ diode ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ (មិនអាច​បញ្ជាបាន)។