ដំណើរចុះកម្មសិក្សានៅខេត្ត មណ្ឌលគិរី
នេះគឺជារូបថត ដែលបានថតនៅពេលចុះកម្មសិក្សា ទៅកាន់វារីអគ្គិសនី Micro-hydropower ដែលមានឈ្មោះថា អូររមីស និង អូរម្លែង ជាមួយនឹងមិត្តភក្តិរួមដេប៉ាតេម៉ង់ និងសាស្ត្រាចារ្យ នៅចុងខែ មិនា ឆ្នាំ ២០១៤ (ភ្លេចមិនដឹងថ្ងៃទីប៉ុន្មានទេ)។ ក្រោយពីបានទៅ Micro-hydropower ហើយ យើងក៏បន្តដំណើរឆ្ពោះទៅកាន់ ខេត្តក្រចេះបន្តទៀត ដែលយើងបានទៅលេង រមណីយដ្ឋានកាំពី ផងដែរ។ ក្រោយពីបានចុះកម្មសិក្សាហើយ យើងទាំងអស់គ្នាពិតជាសប្បាយរីករាយ ដោយសារ តែបានចុះដល់កន្លែងដែលផលិតថាមពលអគ្គិសនី (មួយភាគតូចទេ) និងបានជួបជុំមិត្តភក្តិទាំងអស់ ដែលបានបែកគ្នាទៅរៀននៅវេនខុសគ្នា។ វាពិតជាអនុស្សាវរីយ៍ ដែលចងចាំមិនភ្លេចមួយ បើទោះជាពេលនោះ យើងមិនបានធ្វើអ្វីពិសេសច្រើនក៏ដោយ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃក្រោយ យើងនឹងមានពេលវេលាជាមួយគ្នាច្រើនទៀត!
ការតាំងពិព័ណ ឆ្នាំ ២០១៣
រូបភាពទាំងនេះ គឺត្រូវបានថតនៅពេលកំពុងធ្វើ Project តាំងពិព័ណ និងកំពុងតាំងពិព័ណ ចុងឆ្នាំទី ៣។ នៅពេលកំពុងធ្វើ Project យើងទាំងអស់គ្នាពិតជាសប្បាយរីករាយទាំងអស់គ្នា តែទោះជាយ៉ាងណាលទ្ធផលគឺមិនបានចេញដូចអ្វីដែលយើងបានរំពឹងទុកទេ។ បើទោះជាយ៉ាងនេះក្តី ក៏យើងបានរៀននូវអ្វីដែលយើងមិនបានរៀន ក៏ដូចជាបទពិសោធន៍នៅពេលយើងធ្វើការងារជាក្រុម យើងត្រូវចេះទទួលខុសត្រូវចំពោះការងារទាំងនោះ។ ខ្ញុំមិនបានខិតខំអស់ពីសមត្ថភាព និងចាំតែមិត្តរួមក្រុមជាអ្នកសម្រេចចិត្ត ព្រោះខ្ញុំមិនជឿជាក់លើសមត្ថភាពរបស់ខ្ញុំ។ ប៉ុន្តែមិត្តភក្តិរបស់ខ្ញុំ មិនបានចាកចោលខ្ញុំនោះទេ គេតែងតែលើកទឹកចិត្ត និងនៅជាមួយខ្ញុំរហូតដល់ថ្ងៃតាំងពិព័ណ។ ខ្ញុំក៏សូមអភ័យទោសចំពោះលោកសាស្ត្រាចារ្យចំពោះទង្វើទាំងឡាយ ដែលខ្ញុំបានធ្វើក្នុងអំឡុងពេល ធ្វើ Project តាំងពិព័ណ ដោយសារតែខ្ញុំមិនធ្លាប់ធ្វើការងារទាំងនេះពីមុនមក។ ក៏ប៉ុន្តែយើងទាំងអស់គ្នានៅតែសប្បាយជាមួយនឹងអ្វី ដែលយើងបានសម្រេចខ្លះៗ។ ជាចុងក្រោយយើង នៅតែជាមិត្តល្អនឹងគ្នា ហើយក៏ជាសិស្សរបស់លោកគ្រូ!
ដំណើរចុះកម្មសិក្សាទៅ អនុស្ថានីយ៍ទី៤
នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៤ យើងបាននាំគ្នាទៅ អនុស្ថានីយ៍ទី៤ ដែលគេហៅថា GS4 ដោយមានការអនុញ្ញាតពីលោកសាស្រ្តាចារ្យ និងលោកប្រធានអនុស្ថានីយ៍ផ្ទាល់។ នៅពេលដែលយើងទាំងអស់គ្នាទៅដល់ មានបងប្រុសម្នាក់ ដែលគាត់បានកំពុងធ្វើការនៅ អនុស្ថានីយ៍នេះផ្ទាល់ បានមកណែនាំ និងពន្យល់ពួកយើងទាំងអស់គ្នា អោយបានស្គាល់នូវអ្វីៗ ដែលមាននៅក្នុងស្ថានីយ៍។ ការធ្វើដំណើរនៅក្នុងទីនោះ គឺអាចមានគ្រោះថ្នាក់បាន ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ន។ អនុស្ថានីយ៍ទី ៤ គឺជាទីតាំង ដែលនាំភ្លើងអគ្គិសនី ពីរោងចក្រធ្យូងថ្ម ខេត្តកំពត និងពីប្រទេសវៀតណាម ដែលមានតង់ស្យុង ២៣០ គីឡូវ៉ុល ហើយបញ្ជូនបន្តទៅរាជធានីភ្នំពេញ ដោយបញ្ចុះតង់ស្យុងមកនៅត្រឹម ១១៥ គីឡូវ៉ុល និងបន្តទៅបញ្ចុះនៅអនុស្ថានីយ៍ផ្សេងៗទៀត។