ជាទូទៅ ម៉ូទ័រនៅពេលចាប់ផ្តើមដំបូង អាចត្រូវការចរន្តលើសពីបួនដង នៃចរន្តនៅពេលដំណើរ
ការធម្មតា។ ដោយសារចរន្តដ៏ខ្ពស់នេះ អាចបណ្តាលអោយមានបញ្ហាចំពោះម៉ូទ័រ នៅពេលដំណើរការ ធ្វើអោយឧបករណ៍ការពារដំណើរការ ប៉ះពាល់ដល់អានុភាពដែលផ្គត់ផ្គង និងអាចឆេះរបុំ Stator បាន។ ដូចនេះយើងត្រូវរកដំណោះស្រាយ ធ្វើយ៉ាងណាអោយចរន្តនៅពេលចាប់ផ្តើមដំបូងមានតម្លៃទាប។ចំពោះវិធីសាស្ត្រដែលគេយកមកដោះស្រាយ គឺ
នៅពេលចាប់ផ្តើមដំបូង គេត្រូវភ្ជាប់សៀគ្វីជារាង Star និង
នៅពេលដំណើរការ Stable គេប្តូរវាទៅជា Delta វិញ។
|
នេះគឺជារូបភាពបង្ហាញពីផ្ជាប់ Star និង Delta |
ចំពោះការប្តូរពី Star ទៅ Delta និងពី Delta ទៅ Star វិញអាចធ្វើទៅបាន ដោយសារការប្រើ Relay Contactor។ យើងបានឃើញហើយថា ការភ្ជាប់ជា Star នៅពេលដំណើរការដំបូង វាមានគុណសម្បត្តិក្នុងការបញ្ចុះតម្លៃរបស់ចរន្ត មិនធ្វើអោយរបុំក្នុងម៉ូទ័រឆេះ និងជួយដល់ការចំណាយតិច ព្រោះយើងមិនចាំបាច់ត្រូវការឧបករណ៍ការពារដែលត្រូវនឹងចរន្តធំទេ ក៏ដូចជាខ្សែដែលភ្ជាប់ពីទូរភ្លើងមកម៉ូទ័រផងដែរ។ យ៉ាងណាម៉ិញ វាក៏មានគុណវិបត្តិដែរ ព្រោះម៉ូទ័រនឹងមិនអាចផ្តល់អានុភាពពេញលេញដល់បន្ទុកដូចការភ្ជាប់ជា Delta ទេ។
|
វិធីសាស្ត្រភ្ជាប់ម៉ូទ័រ អោយដំណើរការជា Star ឬ Delta |
នៅក្នុងរូបភាពខាងលើ យើងឃើញថា នៅពេលដំណើរការដំបូង កុងតាក់ D1 និង D3 ត្រូវបានភ្ជាប់ នោះវានឹងដើរតួរជា Star លុះដល់ពេលដំណើរការដល់ដំណាក់ការ Stable គេធ្វើការផ្តាច់កុងតាក់ D3 និងភ្ជាប់កុងតាក់ D2 វិញ នោះវានឹងដើរតួរជា Delta ម្តង។
|
ការភ្ជាប់ជា Star |
|
ការភ្ជាប់ជា Delta |