ប្រព័ន្ធទូរគមនាគមន៍បានដើរតួយ៉ាងសំខាន់ ក្នុងការរស់នៅ ការអភិវឌ្ឍន៍សង្គម វិជ្ជសាស្ត្រ និងការសិក្សាស្រាវជ្រាវ។ ក្នុងការបញ្ជូនទិន្នន័យពីកន្លែងមួយ ទៅកន្លែងមួយទៀត ធ្លាប់ជួបប្រទះការលំបាក ដោយសារមធ្យោបាយ និងសមត្ថភាពនៃការបញ្ជូននៅមានកម្រិត។ សម័យបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធទូរគមនាគមន៍ ដែលគេធ្លាប់ប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ ក្នុងបញ្ជូនទិន្នន័យ រួចគេបានអភិវឌ្ឍន៍ពីការបញ្ជូន bps រហូតដល់ Gbps តាមរយៈ medium ផ្សេងៗ មានដូចជា Air interface, Twisted Pair cable, Coaxial cable និងពេលនេះមាន Optical Fiber ដែលវាមានល្បឿនលឿន មានមិនងាយទទួលរង disturbances ពីមជ្ឈដ្ឋានខាងក្រៅទេ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីមូលដ្ឋានគ្រឹះខ្លះៗ ទាក់ទងនឹង Optical Communication។
ប្រព័ន្ធ Communication ត្រូវបានចែកចេញជា បីផ្នែកគឺ Transmitter, Receiver, និង medium។
|
លក្ខណៈនៃការបញ្ជូនទិន្នន័យតាមរយៈ Optic |
ផ្នែក Transmitter
Transmitter ត្រូវបានប្រើប្រាស់ ដោយបម្លែងពីថាមពលអគ្គិសនី ទៅជាថាមពលពន្លឺ ដើម្បីបញ្ជូនទៅកាន់ destination។
ចំពោះ Transmitter របស់ Optical communication ត្រូវបានចែកចេញជាពីរទៀត ដែលមានដូចជា៖
- Light-Emitting Diodes
- Laser Diodes
ផ្នែក Receiver
Receiver ឬ Photodetector ត្រូវបានប្រើប្រាស់ដើម្បីទទួលនូវពន្លឺ ដែលបានបញ្ជូនចេញពី Transmitter ឆ្លងកាត់ Medium និងធ្វើការបម្លែងពីថាមពលពន្លឺទៅជាថាមពលអគ្គិសនី។
|
Digital Video SFP 3G Dual Optical SM 20km Transmitter with DDM
|
ផ្នែក Medium
Medium គឺជាប្រភេទនៃវិធីសាស្ត្រ ឬយើងអាចនិយាយថាសម្ភារៈ ឧបករណ៍ ដែលគេប្រើប្រាស់ដើម្បី អោយផ្នែក Transmitter និង Receiver អាចធ្វើការទំនាក់ទំនងគ្នាបាន។ ចំពោះ Optical communication គេប្រើប្រាស់ Fiber Optic ដែលអាចបញ្ជូនពន្លឺ ដោយទទួលរង Attenuation ទាបបំផុត។
|
ខ្សែ Fiber Optic សម្រាប់ប្រើប្រាស់នៅក្នុង Optical Communication |
ចំពោះ Medium ក៏ត្រូវបានគេចែកចេញជាពីរដែរ គឺ៖
យើងឃើញថា ការបញ្ជូនទិន្នន័យតាមរយៈ Fiber Optic មានលក្ខណៈសាមញ្ញ និងងាយស្រួល តែនៅក្នុងការអនុវត្តជាក់ស្តែង វាមិនងាយស្រួលអញ្ចឹងទេ ព្រោះមានកត្តាជាច្រើន ដែលយើងត្រូវធ្វើការពិចារណា ទាំង Interference ដែលកើតមានទៅលើទិន្នន័យកំពុងបញ្ជូល វិធីសាស្ត្រនៃការធ្វើ Line Coding និងរួមទាំងតម្លៃ ល្បឿននៃការបញ្ជូនទិន្នន័យ សុទ្ធតែត្រូវគិតទាំងអស់។