Induction motor ឬ ម៉ូទ័រចរន្តឆ្លាស់ប្រភេទ Induction គឺជាម៉ូទ័រអគ្គិសនីមួយប្រភេទ ដែលអាចបង្កើតឡើងដោយមិនត្រូវការប្រភពចរន្តជាប់ សម្រាប់ផ្គត់ផ្គងទៅរបុំរបស់ Rotor ដូចទៅនឹងម៉ូទ័រចរន្តឆ្លាស់ប្រភេទ Synchronous ទេ។
ចំពោះម៉ូទ័រចរន្តឆ្លាស់ប្រភេទនេះ ប្រើប្រាស់ Rotor ពីរប្រភេទគឺ៖
ចំពោះម៉ូទ័រចរន្តឆ្លាស់ប្រភេទនេះ ប្រើប្រាស់ Rotor ពីរប្រភេទគឺ៖
- Rotor ប្រភេទ Cage: វាជា Rotor ដែលមានរបារដែលអាចចម្លង តម្រៀបជាជួរ និងភ្ជាប់ចុងសងខាងជាមួយគ្នា ដោយ Shorting rings។
- Rotor ប្រភេទ Wound: វារុំដោយរបុំបីផាស ដូចគ្នាទៅនឹងរបុំរបស់ Stator ដែរ ដែលរបុំនោះ ជាធម្មតាតជាផ្កាយ (Y-connection) និងចុងរបស់របុំ Rotor ទាំងបីត្រូវបានភ្ជាប់ទៅនឹង Slip Ring នៅលើដងរបស់ Rotor។
សំគាល់៖ Induction motor ហើយនិង Synchronous motor ខុសគ្នាត្រង់ Synchronous motor ត្រូវការប្រភពចរន្តជាប់ (DC voltage) សម្រាប់ផ្គត់ផ្គង់ទៅកាន់ Rotor ខណៈដែល Induction motor មិនត្រូវការប្រភពចរន្តជាប់ សម្រាប់ផ្គត់ផ្គង់ទៅកាន់ Rotor ទេ។