- Line coding
- Block coding
- Scrambling
Line coding គឺជាដំណើរការនៃការបម្លែងអំពី Digital Data ទៅជា Digital signal ដែល Data ទាំងនោះអាចជា អក្សរ លេខ រូបភាព សម្លេង ឬក៏វិដេអូជាដើម ដែលត្រូវបានរក្សាទុកនៅក្នុងកុំព្យូទ័រ ក្នុងលក្ខណៈជា Bit (101010...)។
Signal Element Versus Data Element
យើងត្រូវបែងចែកអោយដាច់ រវាង Data ហើយនិង Signal។ នៅក្នុងការបញ្ជូនទិន្នន័យ គោលបំណងរបស់យើងគឺ ធ្វើការបញ្ជូន data element ដែលវាតំណាងអោយផ្នែកមួយនៃពត៌មាន ហើយវាគឺជា Bit។ នៅក្នុង Digital data communication អ្វីពិតប្រាកដដែលយើងចង់បញ្ជូនគឺ Data element តែអ្វីដែលយើងអាចបញ្ជូនទៅបានគឺ Signal element ហេតុដូចនេះយើងត្រូវធ្វើការបម្លែងពី data element ទៅជា signal element មុននឹងធ្វើការបញ្ជូនបាន។Data Rate Versus Signal Rate
Data Rate គឺជាចំនួន data element ដែលអាចបញ្ជូនបានក្នុងរយៈពេលមួយវិនាទី ហើយខ្នាតរបស់វាគិតជា Bits per second (bps)។ ចំណែកឯ Signal Rate គឺជាចំនួននៃ signal element ដែលអាចបញ្ជូនបានក្នុងរយៈពេលមួយវិនាទី ហើយខ្នាតរបស់វាគឺ Baud។ Data Rate ពេលខ្លះគេហៅវាថា bit rate ចំណែក Signal Rate អាចហៅថា Pulse Rate, The modulation rate, ឬក៏ baud rate។ឥលូវយើងមានរូបមន្តដើម្បីស្វែងរក Signal Rate ធៀបទៅនឹង Data Rate
- S គឺជា Signal Rate
- c គឺជា data pattern
- N គឺជា Data Rate
- r គឺជាតម្លៃដែល data element មួយ អាចបម្លែងទៅជា signal element ប៉ុន្មាន
ចម្លើយ៖ យើងសន្មតថា តម្លៃមធ្យមរបស់ c គឺ 1/2 ដូចនេះយើងទទួលបានតាមរូបមន្ត៖
S = c x N x 1/r = 1/2 x 100,000 x 1/1 = 50, 000 = 50 kbaud
យើងក៏អាចស្វែងរកតម្លៃរបស់ Bandwidth បានផងដែរ
តម្លៃរបស់ Bandwidth គឺសមាមាត្រជាមួយ Signal Rate។ ដូចនេះតម្លៃ Bandwidth ដែលទាបបំផុតយើងអាចរកបានតាមរូបមន្ត៖B (min) = c x N x 1/rប្រសិនបើយើងបានដឹងអំពីតម្លៃ Bandwidth យើងក៏អាចស្វែងរកតម្លៃ Maximum របស់ Data rate បានផងដែរ ដោយប្រើប្រាស់រូបមន្ត៖
N (max) = 1/c x B x r
Baseline Wandering
នៅក្នុងការបម្លែង signal ប្រភេទ digital នៅខាងផ្នែក receiver ធ្វើការគណនា ដោយធៀបជាមួយនឹងតម្លៃអានុភាពរបស់ signal ជាមធ្យម ដែលអោយឈ្មោះថា Baseline។ ផ្នែក receiver ធ្វើការកំណត់តម្លៃ របស់ Signal ដែលទទួលបាន ដោយប្រៀបធៀបជាមួយនឹងតម្លៃមធ្យម (Baseline) ដើម្បីអាចរកតម្លៃរបស់ data element បាន។ នៅពេលដែលមាន drift នៅក្នុង baseline (ឬហៅថា Baseline wandering)វាធ្វើអោយផ្នែក receiver ពិបាកនឹងធ្វើការបម្លែងពី signal ទៅជា data អោយបានត្រឹមត្រូវណាស់។ ដូចនេះដើម្បីកាត់បន្ថយ Baseline wandering យើងត្រូវធ្វើការជ្រើសរើសនូវ Line Coding ដែលល្អ។DC Components
នៅពេលដែលតម្លៃតង់ស្យុងរបស់ digital signal ស្ថិតនៅតម្លៃមួយថេរនៅរយៈណាមួយ វាធ្វើអោយប្រេកង់ទាប ហើយប្រេកង់ដែលមានតម្លៃប្រហែល ០ យើងអាចហៅវាថា DC (direct-current) component (មូលហេតុដោយសារ នៅពេលតង់ស្យុងថេរ វាមិនបម្រែបម្រួលផាស ដូចនេះវាមានលក្ខណៈដូចទៅនឹង DC ដែរ)។ ដូចនេះវាមានបញ្ហានៅពេលដែលវា ត្រូវបានធ្វើការបញ្ជូនឆ្លងកាត់ system ដែលមិនអាចអោយប្រេកង់ទាបឆ្លងកាត់បាន ឬក៏ system ដែលត្រូវការតង់ស្យុងដែលមានប្រេកង់ ដូចជាត្រង់ស្វូម៉ាទ័រ។ ឧទាហរណ៍៖ ខ្សែទូរស័ព្ទមិនអាចអោយ signal ដែលមានប្រេកង់ទាបជា 200 Hz ឆ្លងកាត់ឡើយ។ ដូចនេះយើងត្រូវធ្វើការជ្រើសរើស line coding ដែលមិនមាន DC component។Self-synchronization
ដើម្បីអោយការបកប្រែ signal ដែលទទួលបានពី transmitter អោយបានត្រឹមត្រូវ រយៈពេលនៃ bit នៅខាង receiver ត្រូវតែដូចគ្នាទៅនឹងរយៈពេលនៃ bit របស់ transmitter ដែរ។ ប្រសិនបើ clock នៅខាង receiver ដើរលឿនជាង ឬក៏យឺតជាងនោះ វាធ្វើអោយរយៈពេលនៃ bit រវាង transmitter និង receiver មិនស្មើគ្នា ហើយបណ្តាលអោយ receiver ធ្វើការបកប្រែ signal ខុស។ឧទាហរណ៍៖ នៅក្នុង digital transmission មួយ clock របស់ receiver ដើរលឿនជាង clock របស់ transmitter 0.1%។ ប្រសិនបើ data rate មានតម្លៃស្មើនឹង 1kbps តើផ្នែក receiver នឹងទទួលបានចំនួន bit ដែលលើសប៉ុន្មាន? តើចំនួននោះនឹងកើនឡើងដល់ប៉ុន្មាន ប្រសិនបើ data rate រហូតដល់ 1Mbps?
ចំលើយ៖ នៅ data rate 1 kbps ផ្នែក receiver ទទួលបាន 1001 bps (ដោយសារវាលើស 0.1%)
ដូចនេះ គេបញ្ជូន 1000 bps ខាងផ្នែក receiver ទទួលបាន 1001 bps នាំអោយ bit ដែលលើសស្មើនឹង 1 bps
ចំណែក data rate 1 Mbps ផ្នែក receiver ទទួលបាន 1001000 bps ដូចនេះ bit ដែលលើសគឺ 1000bps។