ត្រង់ស្វូម៉ាទ័រ បីផាស |
ចំពោះត្រង់ស្វូម៉ាទ័របីផាស ចែកចេញជាបង្គំពីរប្រភេទ មួយគឺគេយកត្រង់ស្វូម៉ាទ័រមួយផាស មកភ្ជាប់ជាបីផាស ចំណែកមួយប្រភេទទៀតគឺ របុំទាំងបីរបស់ត្រង់ស្វូស្ថិតនៅលើស្នូលតែមួយ។ ប្រភេទនៃបង្គំត្រង់ស្វូម៉ាទ័រនិមួយៗ មានគុណសម្បត្តិ និងគុណវិបត្តិខុសៗគ្នា គឺពួកត្រង់ស្វូម៉ាទ័រ ដែលមានស្នូលតែមួយ មានទម្ងន់ស្រាលជាង តូចជាង ថោកជាង និងមានប្រសិទ្ធិភាពជាងត្រង់ស្វូម៉ាទ័រ ដែលមានស្នូលផ្សេងៗគ្នា ប៉ុន្តែគុណវិបត្តិរបស់វាគឺ នៅពេលដែលរបុំណាមួយខូច គេត្រូវយកត្រង់ស្វូម៉ាទ័រទាំងមូលទៅជួសជុល ខុសពីត្រង់ស្វូម៉ាទ័រដែលមានស្នូលផ្សេងៗគ្នា គេអាចដោះយកតែរបុំណាមួយដែលខូច យកទៅជួសជុល។ ដូចនេះសម្រាប់អ្នកផ្គត់ផ្គង់ថាមពលអគ្គិសនីត្រូវការតែត្រង់ស្វូម៉ាទ័រមួយផាស ទុកសម្រាប់ពេលដែលត្រង់ស្វូម៉ាទ័របីផាសខូច អាចយកទៅជំនួសរបុំដែលខូច ដើម្បីអោយបណ្តាញទាំងមូលដំណើរការបាន។
ត្រង់ស្វូម៉ាទ័រ បីផាស មានស្នូលតែមួយ |
ត្រង់ស្វូម៉ាទ័រ បីផាស ដែលមានស្នូលផ្សេងគ្នា |
តំណភ្ជាប់សម្រាប់ត្រង់ស្វូម៉ាទ័របីផាស
ចំពោះផ្នែក primary និង secondary របស់ត្រង់ស្វូម៉ាទ័របីផាស អាចត្រូវបានភ្ជាប់ជា Star ឬ Delta ដោយមិនទាក់ទងគ្នាទេ។ តំណភ្ជាប់របស់វា ចែកចេញជាបួនប្រភេទគឺ៖
ចំពោះត្រង់ស្វូម៉ាទ័រ ដែលមានតំណភ្ជាប់បែបនេះ មានគុណវិបត្តិចម្បងពីរគឺ៖
- ប្រសិនបើបន្ទុកនៅលើត្រង់ស្វូ មិនមានតុល្យភាព (unbalanced) នាំអោយតង់ស្យុងផាស នៃត្រង់ស្វូម៉ាទ័រមានលក្ខណៈមិនស្មើគ្នាខ្លាំងផងដែរ។
- តង់ស្យុងនៃហាម៉ូនិចទីបី កើនឡើងធំ ដែលអាចធំជាងតង់ស្យុង fundamental ទៅទៀត។
- ធ្វើការភ្ជាប់ខ្សែណឺតរបស់ត្រង់ស្វូម៉ាទ័រទៅដី ដូចនេះចរន្តដែលបង្កើតដោយហាម៉ូនិចទីបី នឹងរត់ឆ្លងកាត់ខ្សែណឺត ជៀសវាងកើតជាតង់ស្យុងធំ។
- បន្ថែមរបុំទីបី ទៅលើត្រង់ស្វូម៉ាទ័រ ដោយភ្ជាប់ជា delta ដូចនេះនាំអោយហាម៉ូនិចទីបី នៃតង់ស្យុង ធ្វើអោយចរន្តរត់តែនៅក្នុងរបុំនោះ។ វាអាចកាត់បន្ថយហាម៉ូនិចទីបី នៃតង់ស្យុងដូចទៅនឹងវិធីសាស្ត្រទីមួយដែរ។
២. ផ្នែកចូលជា star និងផ្នែកចេញជា delta
តំណភ្ជាប់ប្រភេទនេះ មិនមានបញ្ហាជាមួយនឹងហាម៉ូនិចទីបីទេ ព្រោះវាកាត់បន្ថយដោយចរន្តដែលរត់នៅក្នុងរបុំ delta ក៏ប៉ុន្តែវាក៏នៅមានបញ្ហាផ្សេងទៀតផងដែរ គឺ មុំផាសរបស់តង់ស្យុងច្រកចេញ ខុសពីមុំផាសនៃតង់ស្យុងច្រកចូល ៣០ដឺក្រេ ដែលអាចបង្កបញ្ហា នៅពេលដែលយើងចង់ដំណើរការត្រង់ស្វូម៉ាទ័រពីរស្របគ្នា។ នៅពេលដែលយើងចង់អោយ ត្រង់ស្វូម៉ាទ័រពីរ ដំណើរការស្របគ្នា មុំផាសរបស់ត្រង់ស្វូម៉ាទ័រទាំងពីរត្រូវដូចគ្នា ដូចនេះយើងត្រូវយកចិត្តទុកដាក់ចំពោះទិសដៅនៃ មុំផាស ៣០ដឺក្រេរបស់ត្រង់ស្វូម៉ាទ័រទាំងពីរ ដែលដាក់អោយដំណើរការស្របគ្នា។ ចំពោះប្រទេសមួយចំនួន គេបានបង្កើតស្តង់ដារ អោយតង់ស្យុងនៃរបុំទីពីរ ត្រូវយឺតជាងតង់ស្យុងនៃរបុំទីមួយ ៣០ដឺក្រេ ប៉ុន្តែយើងត្រូវពិនិត្យអោយបានច្បាស់ មុននឹងដាក់អោយដំណើរការជាមួយគ្នា។

៣. ផ្នែកចូលជា delta និងផ្នែកចេញជា star
ត្រង់ស្វូម៉ាទ័រប្រភេទនេះ ក៏មានគុណសម្បត្តិ និងគំលាតមុំផាស ដូចទៅនឹងត្រង់ស្វូម៉ាទ័រប្រភេទទីពីរដែរ។
៤. ផ្នែកចូលជា delta និងផ្នែកចេញជា delta ដូចគ្នាត្រង់ស្វូម៉ាទ័រប្រភេទនេះ ក៏មានគុណសម្បត្តិ និងគំលាតមុំផាស ដូចទៅនឹងត្រង់ស្វូម៉ាទ័រប្រភេទទីពីរដែរ។
ចំពោះត្រង់ស្វូម៉ាទ័រប្រភេទនេះ មិនមានបញ្ហាជាមួយនឹង បន្ទុកដែល unbalanced ឬ ហាម៉ូនិច ហើយនិងគំលាតមុំផាសនោះទេ។